Revelation of John 9

1ទេវតាទីប្រាំ​ក៏​ផ្លុំ​ត្រែ​ឡើង​នោះ​ខ្ញុំឃើញផ្កាយមួយធ្លាក់ចុះពី​លើ​មេឃ​មក​ផែនដីហើយផ្កាយនោះ​បាន​ទទួលកូនសោរណ្ដៅនៃទីជម្រៅ​។​ 2ផ្កាយនោះ​ក៏​បើករណ្ដៅនៃទីជម្រៅហើយ​មាន​ផ្សែងហុយចេញពីរណ្ដៅ​នោះ​មក​ដូចជាផ្សែង​ចេញ​ពី​​ភ្លើង​មួយ​យ៉ាង​ធំ​នោះ​ព្រះអាទិត្យនិងអាកាស​ក៏​ងងឹតសូន្យសុងដោយសារផ្សែង​ចេញ​ពី​រណ្ដៅ​នោះ។ 3មានកណ្ដូប​ជាច្រើន​ចេញពីផ្សែងនោះហើរមកលើផែនដីហើយពួកវាបានទទួលអំណាចដូចអំណាច​របស់​ខ្យាដំរី​នៅលើ​ផែនដី​ដែរ។ 4កណ្ដូបទាំងនោះ​បាន​ទទួលបង្គាប់មិន​ឲ្យ​ធ្វើទុក្ខស្មៅនៅលើផែនដីរុក្ខជាតិពណ៌បៃតងដើមឈើណាមួយឡើយប៉ុន្ដែ​ឲ្យ​ធ្វើទុក្ខ​តែ​មនុស្សដែលគ្មានត្រា​របស់​ព្រះជាម្ចាស់​នៅ​លើថ្ងាសប៉ុណ្ណោះ 5កណ្ដូបទាំងនោះមិន​បាន​ទទួលអំណាច​ឲ្យ​សម្លាប់ពួកគេទេគឺ​គ្រាន់តែ​ធ្វើ​ឲ្យ​ពួកគេ​ឈឺចុកចាប់​ក្នុង​រវាង​ប្រាំខែប៉ុណ្ណោះហើយការឈឺចុកចាប់​ដែល​ពួកវា​បង្ក​ឡើង​នោះ​ដូចជាការឈឺចុកចាប់​ដែល​ខ្យាដំរី​បង្ក​ឡើងនៅពេល​ដែល​វា​ទិចមនុស្ស​ដែរ។ 6នៅគ្រានោះមនុស្ស​នឹង​ស្វែងរកសេចក្ដីស្លាប់ប៉ុន្ដែរកមិនបានឡើយ​ពួកគេ​នឹងចង់ស្លាប់​ណាស់​ប៉ុន្ដែសេចក្ដីស្លាប់​នឹង​រត់គេចពីពួកគេ 7កណ្ដូបទាំងនោះ​មាន​រូបរាងដូចជាសេះ​ដែល​បាន​ត្រៀមជាស្រេចសម្រាប់ច្បាំងហើយនៅ​ពី​លើក្បាលពួកវា​មាន​ដូចជាមកុដមាសហើយមុខពួកវាដូចជាមុខមនុស្ស 8ពួកវាមានសក់ដូចជាសក់​របស់​ស្រ្ដីធ្មេញពួកវា​ដូច​ជា​ធ្មេញ​របស់​សត្វតោ 9ពួកវាមានអាវក្រោះដូចជាអាវក្រោះ​ធ្វើ​ពី​ដែកហើយស្នូរស្លាប​របស់​ពួកវាដូចជាស្នូរ​របស់​រទេះសេះចំបាំងជាច្រើន​ដែល​សម្រុកចូលទៅក្នុងចំបាំង 10ពួកវាមានកន្ទុយនិងទ្រនិចដូចជាខ្យាដំរីហើយកន្ទុយ​របស់​ពួកវា​មាន​អំណាចធ្វើទុក្ខមនុស្ស​អស់​រយៈពេល​ប្រាំខែ 11ពួកវាមានទេវតានៃទីជម្រៅ​ជា​ស្ដេចលើពួកវា​ដែល​មាន​ឈ្មោះ​ជា​ភាសាហេព្រើរ​ថា​អាបាដូននិងមានឈ្មោះជាភាសាក្រេក​ថា​អាប៉ូលីយ៉ូន 12សេចក្ដីវេទនាទីមួយ​បាន​កន្លង​ផុត​ទៅមើល៍​នៅ​មាន​សេចក្ដីវេទនាពីរ​ទៀត​ដែល​នឹង​មកតាមក្រោយ​ហេតុការណ៍​ទាំងនេះ 13បន្ទាប់មកទេវតាទីប្រាំមួយផ្លុំ​ត្រែ​ឡើង​នោះ​ខ្ញុំ​សំឡេងមួយចេញពីស្នែង​ទាំង​បួនរបស់កន្លែងថ្វាយតង្វាយធ្វើ​ពី​មាស​ដែល​នៅ​ពី​មុខព្រះជាម្ចាស់ 14និយាយទៅ​កាន់​ទេវតាទីប្រាំមួយដែលមានត្រែ​នោះ​ថា៖ ​«ចូរ​ស្រាយទេវតា​ទាំង​បួនដែល​បាន​ចងទុកនៅទន្លេអើប្រាតដ៏ធំ​នោះ​ទៅ»។ 15នោះទេវតា​ទាំង​បួនដែល​បាន​ត្រៀមទុកសម្រាប់វេលា​នោះ​ថ្ងៃ​នោះ​ខែ​នោះ​និងឆ្នាំ​នោះ​ក៏​ត្រូវ​បាន​ស្រាយដើម្បីឲ្យសម្លាប់មនុស្សមួយ​ភាគ​បី 16រីឯទ័ពសេះ​មាន​ចំនួនពីរ​រយ​លាន​នាក់។ ​ខ្ញុំ​បាន​ចំនួនទ័ព​ទាំង​នោះ 17ហើយនៅក្នុងនិមិត្ដនោះខ្ញុំ​បាន​ឃើញសេះនិងអ្នកជិះលើពួកវាយ៉ាងដូច្នេះ​គឺ​ពួកគេ​ពាក់អាវក្រោះពណ៌ភ្លើងពណ៌​ខៀវ​ងងឹតនិងពណ៌ស្ពាន់ធ័រហើយក្បាលសេះ​ទាំងនោះ​ដូចជាក្បាលសត្វតោហើយ​ក៏​មាន​ភ្លើងផ្សែងនិងស្ពាន់ធ័រចេញពីមាត់​របស់​ពួកវាមក​ដែរ។ 18មនុស្សមួយ​ភាគ​បី​បាន​ស្លាប់ដោយសារគ្រោះកាចទាំង​បី​នេះ​គឺ​ដោយភ្លើងផ្សែងនិងស្ពាន់ធ័រ​ដែល​ចេញពីមាត់​របស់​ពួកវាមក 19ដ្បិតអំណាចរបស់សេះ​ទាំងនោះ​គឺ​នៅក្នុងមាត់និងកន្ទុយ​របស់​ពួកវាព្រោះកន្ទុយ​របស់​ពួកវាដូចជាសត្វពស់​ហើយ​មានក្បាល។ ​ពួកវា​ធ្វើទុក្ខមនុស្សដោយសារក្បាលនោះ 20រីឯមនុស្សទៀតៗដែលមិន​បាន​ស្លាប់ដោយសារគ្រោះកាចទាំងនេះមិន​បាន​ប្រែចិត្ដ​ចេញ​ពីកិច្ចការ​ដែល​ដៃ​របស់​ពួកគេ​បាន​ធ្វើឡើយ​ក៏​មិន​បាន​ឈប់ថ្វាយបង្គំអារក្សនិងរូបព្រះ​ដែល​ធ្វើ​ពី​មាស​ពី​ប្រាក់​ពី​លង្ហិន​ពី​ថ្មនិង​ពី​ឈើដែលមើលមិនឃើញស្ដាប់មិនដើរមិនរួច​នោះ​ឡើយ 21ហើយពួកគេ​ក៏​មិន​បាន​ប្រែចិត្ដពីការ​សម្លាប់​មនុស្សពីមន្ដអាគមពីអំពើអសីលធម៌ខាងផ្លូវភេទនិងពី​អំពើ​លួចប្លន់​របស់​ពួកគេ​នោះ​ដែរ។
Copyright information for KhmKCB